វិគីជួបជុំភ្នំពេញលើកក្រោយៗ នឹងធ្វើឡើងនៅថ្ងៃអាទិត្យវិញ

ដោយមានការសំនូមពរពីអ្នកគាំទ្រនិងសមាជិកចូលរួមក្នុងវិគីជួបជុំភ្នំពេញ លើកទី២ កាលពីថ្ងៃ៣០ មេសា ២០១១ នៅ HackerSpacePP អំពីថ្ងៃសម្រាប់ជំនួបនៃសហគមន៍អ្នកវិគីភីឌាភាសាខ្មែរយើង ក្រុមការងារយើងក៏បានធ្វើការស្ទង់មតិ ថាតើរវាងថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យ មួយណាល្អជាង ដើម្បីឲ្យយុវជនយើង អាចចូលរួមបានច្រើននាក់។ ព្រោះដោយសារអ្នកខ្លះ ពួកគាត់ជាប់រៀន ឬធ្វើការងារនៅថ្ងៃសៅរ៍។

តាមលទ្ធផលខាងលើ ក្រុមការងារយើងសម្រេច ផ្លាស់ប្ដូរថ្ងៃជួបជុំនៃសហគមន៍យើងពី ថ្ងៃសៅរ៍ ចុងក្រោយនៃខែនិមួយៗ ទៅជាថ្ងៃអាទិត្យវិញ (last Sunday of each month) ។ ដូច្នេះ វិគីជួបជុំភ្នំពេញលើកទី៣ នឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី ២៩ ខែឧសភា ២០១១។ ព័ត៌មានលម្អិត ក្រុមការងារយើងនឹងជម្រាបតាមក្រោយ ឬតាមរយៈ ទំព័រ Event នៅលើ Facebook ។

សូមអរគុណ!

បញ្ចេញមតិ

Filed under វិគីជួបជុំ / WikiMeetup, ស្ទង់មតិ / Poll

ទំព័រគំរូថ្មី៖ «ស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា» #NewTemplate: Cambodian Government Agencies #kmwp

សួស្ដីអ្នកទាំងអស់គ្នា!

ក្រុមការងារយើងទើបបានបង្កើតទំព័រគំរូថ្មីមួយ ដែលមានឈ្មោះថា «ស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា» ។

ខាងក្រោមនេះគឺជា screenshot នៃទំព័រគំរូនេះ។

ទំព័រគំរូ៖ ស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា

ក្នុងទំព័រគំរូនេះ យើងបែកចែកជា២ផ្នែក៖

  • ក្រសួង – មានសរុបចំនួន២១ ស្ថាប័ន
  • អាជ្ញាធរជាតិ – មានសរុបចំនួន១០ ស្ថាប័ន

បើមាតិកាក្នុងទំព័រគំរូនៅ មិនគ្រប់ឬខ្លះខាត សូមជួយឲ្យយោបល់ ដើម្បីបញ្ចូលបន្ថែមឲ្យបានគ្រប់គ្រាន់ និងត្រឹមត្រូវ។

ចំពេាះផ្នែកក្រសួង យើងមានអត្ថបទមួយចំនួន ចំនែកមួយចំនួនទៀត គ្រាន់តែជាអត្ថបទទំនេរ ឬមានខ្លឹមសារតិចតួចប៉ុណ្ណោះ។ ដូច្នេះ សូមជួយចូលរួមទាំងអស់គ្នា។ ក្នុងអត្ថបទក្រសួងនានាៗ យើងមានមាតិកាគ្រោងដូចខាងក្រោម៖

  • សាវតាក្រសួង
  • បេសកកម្ម
  • រចនាសម្ព័ន្ធ
  • តួនាទីនិងការទទួលខុសត្រូវ
  • ឯកសារយោង

ចំណែកឯផ្នែកអាជ្ញាធរជាតិ យើងមិនទាន់មានអ្វីទាំងអស់។ សូមចូលរួមជួយទាំងអស់គ្នា!

កិច្ចការបន្ទាប់សម្រាប់ប្រធានបទ «ស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា» ៖ ក្រុមការងារយើងនឹងបង្កើតទំព័រគំរូថ្មីមួយទៀត ដែលពាក់ព័ន្ធគ្នា នោះគឺ ប្រអប់ព័ត៌មាន (Infobox) ដែលមានរូបរាង/គ្រោងដូចឬក៏ស្រដៀងគ្នានឹងគម្រោងភាសាអង់គ្លេស។ ទំព័រគំរូថ្មីមួយទៀតនេះមានឈ្មោះថា Infobox Government agency
ខាងក្រោមនេះ គឺជារូបភាពឧទាហរណ៍ – US State Department នៅវិគីភីឌាភាសាអង់គ្លេស។

Template: Infobox Government Agency - example: US State Dept.

បញ្ចេញមតិ

Filed under ទំព័រគំរូថ្មី / New Template

របាយការណ៍៖ វិគី​ជួប​ជុំ ភ្នំពេញ លើក​ទី​២ – #WikiMeetup PP2 Report #kmwp

{ដក់ស្រង់ចេញពីប្លករបស់សុវិចិត្រ ហៅ វិចូច}

កាល​ពី​រសៀល​ថ្ងៃ​នេះ (៣០/០៤/២០១១) វេលា​ម៉ោង​២ កិច្ច​ជំនួប​មួយ​ដែល​មាន​ឈ្មោះ​ថា វិគីជួប​ជុំ ភ្នំពេញ បាន​ប្រព្រឹត្តិទៅ​នៅ​ឯ HackerSpace។ កិច្ច​ជំនួប​នេះ​ធ្វើ​ឡើង​ចំ​ថ្ងៃ សៅរ៍ ដូច្នេះ​មិន​សូវ​មាន​អ្នកចូលរួម​ទេ ហើយ​អ្នក​ដែល​បាន​ចូលរួម​កាល​ពី​រសៀល​នេះ មាន​ចំនួន​ត្រឹម​តែ ១៤នាក់​ប៉ុណ្ណោះ តែ​យ៉ាង​ណា​ក៏​ច្រើន​ជាង​ការ​ជួប​ជុំ​លើក​ទី​១ ដែល​មាន​ត្រឹម​តែ​៣​នាក់​ប៉ុណ្ណោះ។ ម្យ៉ាង​វិញ​ទៀត កិច្ច​ជំនួប​លើក​នេះ បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​សារ​ព័ត៌មាន​មួយ​ចំនួន​ដូច​ ជា៖ ទស្សនាវដ្ដី CM, Sabay Web, និង វិទ្យុអូស្ត្រាលី។ នេះ​គឺ​ជា​ការ​ចាប់​ផ្ដើម​ម្ដង​ទៀត ដើម្បី​ធ្វើ​ឲ្យ​វិគីភីឌា​ភាសា​ខ្មែរ មាន​ភាព​រស់​រវើក កាល​ពី​មុនឆ្នាំ​២០០៨។ ហេតុ​ផល​ដែល​ជា​ឧបសគ្គ​នោះ ក៏​ព្រោះ​តែ​វិគីភីឌា​ភាសា​ខ្មែរ ពុំ​ទាន់​មាន​អ្នក​អភិបាល​ណា​ម្នាក់ មាន​តួនាទី​ក្នុង​ការ​គ្រប់​គ្រង​នូវ​ផ្នែកណា​មួយ​ឡើយ។ គម្រោង​រៀប​ចំ​ក្រុម​នៅ​ថ្ងៃ​មុខ គឺ​យើង​នឹង​បង្កើត​ជា​ក្រុម​តូចៗ​ទៀត​ដូចជា ក្រុម​សម្រាប់​អត្ថបទ​ប្រវត្តិសាស្ត្រ, អរិយធម៌, វិទ្យាសាស្ត្រ និង​ផ្សេងៗ​ទៀត។ កិច្ច​ប្រជុំ​លើក​នេះ គឺ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​សំណាក់​បង​ប្អូន​ជនជាតិ​ខ្មែរ​ទាំង ​ឡាយ។ ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ៖ បង​វណ្ណថារិទ្ធ, បង សុខ​គឹម​ហេង និង ខ្ញុំ។ ចំណុច​ដែល​បាន​ធ្វើ​ការ​បង្ហាញ នៅ​ក្នុង​វិគីជួប​ជុំ​លើក​ទី​២​នេះ គឺ​ជា​ការ​ណែនាំ​រៀប​រាប់ អំពី​ប្រវត្តិ​វិគីភីឌា, ប្រវត្តិ​វិគីភីឌា​ខ្មែរ, បញ្ហា​ចំពោះ​អត្ថបទ, ដំណោះ​ស្រាយ និង​ផ្សេងៗ​ជា​ច្រើន​ទៀត។ ក្រៅ​ពី​នេះ​យើង​ក៏​បាន​ឲ្យ​អ្នក​ចូលរួម​ទាំង​អស់ ធ្វើ​ការ​បំពេញ​នូវចំណាប់​អារម្មណ៍ និង​ការ​ចូលរួម​ចំណែក​របស់​ពួក​គាត់ នៅ​ពេល​ខាង​មុខ សម្រាប់​វិគីភីឌា​ភាសា​ខ្មែរ។

{លោកអ្នកអាចអានអត្ថបទទាំងស្រុង ដោយចុចលើតំណភ្ជាប់នេះ។}

បញ្ចេញមតិ

Filed under របាយការណ៍ / Report, វិគីជួបជុំ / WikiMeetup

ស្វាគមន៍មកកាន់ប្លកនៃសហគមន៍វិគីភីឌាភាសាខ្មែរ – Welcome to #kmwp blog!

ស្វាគមន៍មកកាន់ប្លកនៃសហគមន៍វិគីភីឌាភាសាខ្មែរយើង!

ប្លកនេះគឺស្ថិតនៅក្នុងការសាកល្បងនៅឡើយ។ ដូច្នេះសូមរង់ចាំតាមដានទាំងអស់គ្នា។

ជាកិច្ចស្វាគមន៍ និងសម្រាប់ប្រកាសន៍លើកដំបូងគេ ក្រុមការងារយើងសូមចែករំលែកនូវបទបង្ហាញអំពីប្រវត្តរបស់វិគីភីឌាភាសាខ្មែរយើង ក៏ដោយជាសេចក្ដីណែនាំទូទៅអំពី អ្វីទៅជាគម្រោងវិគីភីឌា, អង្គការណានៅពីក្រោយគម្រោងចំណេះដឹងសកល ដោយសេរីនិងឥតគិតថ្លៃនេះ ។ល។ និង ។ល។

សូមរីករាយទស្សនាបទបង្ហាញនេះទាំងអស់គ្នា! សូមអរគុណ!

1 មតិ

Filed under បទបង្ហាញ / PPT