Author Archives: Sovichet

About Sovichet

ធ្វើ​ខុស​ចេះ​កែ​ខ្លួន​គឺ​ជា​អំពើ​ល្អមួយ! ខំរក​ទើប​មាន ខំរៀន​ទើប​ចេះ!

របាយការណ៍ វិគីជួប​ជុំ​លើក​ទី៤ នៅ​ទី​ក្រុង​ភ្នំពេញ

កាល​ពី​ថ្ងៃ​ទី២៦ ខែ​មិថុនា ឆ្នាំ​២០១១ នេះ វិគីជួប​ជុំ​លើក​ទី៤ បាន​ប្រព្រឹត្ត​ទៅ​នៅ​ឯ​សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ។ ការ​ជួប​ជុំ​លើក​នេះ​មាន​អ្នក​ចូលរួម​តិច​ជាង​លើក​ទី៣ ប្រមាណ​ជិត​២០នាក់។ ដូច្នេះ​លើក​ទី៤​នេះ ឃើញ​មាន​អ្នក​ចូលរួម​ត្រឹម​តែ ៣៧នាក់​ប៉ុណ្ណោះ។

ប្រធាន​បទ​ដែល​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​កិច្ជ​ជួប​ជុំ​លើក​ទី៤ នេះ​មានដូច​ជា៖

  1. ការ​ណែនាំ​ត្រួសៗ​អំពី វិគីភីឌា
  2. ការ​ណែនាំ​អំពី​របៀប​ប្រើ​ប្រាស់ ចន្លោះ​មើល​មិន​ឃើញ នៅ​ក្នុង​យូនីកូដ​ខ្មែរ
  3. អំពី​ការ​បង្កើត​ទំព័រ​គំរូ
  4. អំពី​របៀប​នៃ​ការ​សរសេរ​អត្ថបទ (បក​ស្រាយដោយ​វាគ្មិន​ឈ្មោះ ចេង លីតា មក​ពី​សាកលវិទ្យាល័យ​ភូមិន្ទ)
  5. ការ​ណែនាំ​ឡើង​វិញ​ពី​ការ​ចាប់​ផ្ដើម​សរសេរ​អត្ថបទ

ការ​ជួប​ជុំ​លើក​នេះ បាន​ដំណើរ​ការ​ទៅ​បាន​ល្អ តែយើង​ក៏​ទទួល​បាន​សំនូម​ពរ និង​មតិរិះគន់​ក្នុង​ន័យ​ស្ថាបនា ​ផង​ដែរ។ ក្នុង​សំនូម​ពរ​ដែល​​អ្នក​ចូលរួម បាន​និយាយ​នៅ​ថ្ងៃ​នោះ​មាន​ដូច​ជា៖

  • សូម​ឲ្យ​មាន​ការ​បោះ​ពុម្ព​ជា​ក្រដាស​ឯកសារ ដើម្បី​ចែក​ជូន​អ្នក​ចូលរួម ក្នុង​ការ​ជួប​ជុំ​ក្នុង​ខែ​និមួយៗ
  • សូម​ឲ្យ​មាន​បង្កើត​ជា​វីដេអូ​មេរៀន ដើម្បី​ទុក​ឲ្យ​អ្នក​មិន​ដែល​មិន​មែន​ជា​អ្នក IT និង​អ្នក​រៀន​ប្រើ វិគីភីឌា ដំបូង​ងាយ​ស្រួល​ប្រតិបត្តិ​តាម

យើង​ខ្ញុំ​គិត​ថា ចំណុច​ទាំង​ពីរ​ខាង​លើ​នេះ យើង​នឹង​ធ្វើ​ការ​រៀប​ចំ​នៅ​ពេល​ខាង​មុខ។ នៅ​ពេល​បន្ទាប់​យើង​នឹង​រៀប​ចំ​ចង​ក្រង​ធ្វើ​ជា​កូន​សៀវភៅ​ណែនាំ​អំពី​របៀប​ប្រើ​ប្រាស់ វិគីភីឌា មួយ។ ចំណែក​ចំណុច​ទី២ យើង​នៅ​ពិភាក្សា​គ្នា​ថា តើ​គួរ​យក​វីដេអូ​បរទេស​មក​ដាក់​អក្សរ​រត់​ពី​ក្រោម (sub-title) ឬ​ក៏ ធ្វើ​ថ្មី​តែ​ម្ដង។ តើ​អ្នក​គិត​ថា គួរ​តែ​បង្កើត​ថ្មី ឬ​ក៏ យក​វីដេអូ​បរទេស​មក​ធ្វើ​អក្សរ​រត់​ពី​ក្រោម?

ក្រៅ​ពីនេះ យើង​ក៏​បាន​ធ្វើ​ប្រអប់​បរិច្ចាគ​ផង​ដែរ។ យើង​ទទួល​បាន​ប្រាក់​ប្រមាណ​ជិត​៤ម៉ឺន​រៀល ដែល​អាច​គ្រប់​គ្រាន់​ក្នុង​ការ​បោះ​ពុម្ព​ក្រដាស និង​ទិញ​ទឹក​សុទ្ធ​សម្រាប់​វិគីជួប​ជុំ​លើក​ក្រោយ។

ខាង​ក្រោម​នេះ​គឺ​ជា​រូប​ខ្លះៗ​នៅ​ក្នុង​វិគីជួប​ជុំ​លើក​ទី៤៖

Advertisements

2 មតិ

Filed under របាយការណ៍ / Report

វិគីភីឌា​ភាសា​ខ្មែរ នៅ​លើ​ទំព័រ​សារព័ត៌មាន Cambodia Daily

សូម​អរគុណ​បង​ប្រុស ផាន់ណារិទ្ធ ដែល​បាន​ផ្ដល់​រូប​ភាព និង​ដំណឹង​នេះ។

1 មតិ

Filed under ក្នុងសារព័ត៌មាន / In The Press

វិគីជួប​ជុំ លើក​ទី៤ ក្នុង​ទី​ក្រុង​ភ្នំពេញ

ដោយ​មាន​ការ​គាំទ្រ​យ៉ាង​ច្រើន​ពី​សំណាក់​បង​ប្អូនជាតិ​ខ្មែរ ធ្វើ​ឲ្យ​ក្រុម​ការ​ងារ​យើង​មាន​ទឹកចិត្ត​សប្បាយ​រីករាយក្នុង​ការ​បង្កើត​កម្មវិធី វិគីជួប​ជុំ ជា​រៀង​រាល់​លើក។ កាល​ពី​ថ្ងៃ​ទី២៩ ខែ​ឧសភា ឆ្នាំ​២០១១ នេះ​វិគីជួប​ជុំ​លើក​ទី៣ បាន​បញ្ចប់​ជា​ស្ថាបពរ​ភ្ជាប់​មក​ជាមួយ​ភាព​ជោគជ័យ។ នៅ​ថ្ងៃ​នេះ​ក្រុម​ការ​ងារ​យើង​ខ្ញុំ សូម​ប្រកាស​ដល់​បង​ប្អូន​ទាំង​អស់​គ្នាថា វិគីជួប​ជុំ លើក​ទី៤ ក្នុង​ទី​ក្រុង​ភ្នំពេញ នឹង​ធ្វើ​ឡើង៖

  • ពេលវេលា៖ នៅ​ថ្ងៃ​ទី២៦ ខែ​មិថុនា ឆ្នាំ​២០១១ វេលា​ម៉ោង​២​រសៀល ដល់​ម៉ោង​៥ល្ងាច
  • ទី​កន្លែង៖ សកលវិទ្យាល័យ ពុទ្ធិសាស្ត្រ [ផែន​ទី៖ http://www.puthisastra.edu.kh/index.php?q=node%2F11]
  • ប្រធាន​បទ
    • ណែនាំខ្លីៗអំពីវិគីភីឌាភាសាខ្មែរ
    • ណែនាំពីការប្រើប្រាស់ឧបករណ៍ក្នុងគេហទំព័រ (បន្ដ)
    • របៀបដាក់ចំណាត់ក្រុម និង ការប្រើប្រាស់ផ្សេងៗទៀត
    • របៀបប្រើចន្លោះមើលមិនឃើញ ក្នុងយូនីកូដខ្មែរ
    • ការ​ចែក​រំលែក​បទ​ពិសោធន៍​អំពី​ការ​សរសេរ​អត្ថបទ ពី​សំណាក់​វាគ្មិន
    • ពិភាក្សាក្រុម និង ស្វែងរកសមាជិកក្រុមនិមួយៗ (បន្ដពីការជួបជុំលើកទី៣)
    • គម្រោងនាពេលអនាគតដ៏ខ្លី
    • ផ្សេងៗ សំនួរ ចម្លើយ
  • ទំព័រ​អំពី​ព្រឹត្តិការណ៍​ នៅ​ក្នុង Facebook៖ https://www.facebook.com/event.php?eid=193595574026275

1 មតិ

Filed under វិគីជួបជុំ / WikiMeetup

ទំព័រ​គំរូ (Template):បញ្ចូល​ឯកសារ​សម្លេង ទៅ​ក្នុង​អត្ថបទ​​នៅ​លើ វិគីភីឌា

អ្នក​ប្រាកដ​ជា​ដឹង​ថា យើង​អាច​ធ្វើ​ការ​ដាក់​រូប​ភាពមួយៗ និង​ដាក់​វិចិត្រសាល​រូប​ភាព​បាន​នៅ​លើ​អត្ថបទ​របស់​យើង ក្នុង​វិគីភីឌា។ នៅ​ពេល​ថ្មីៗ​នេះ​ខ្ញុំ​ទើប​បាន​បង្កើត​ទំព័រ​គំរូ​ថ្មី ដែល​អ្នក​អាច​បញ្ចូល​ឯកសារ​សម្លេង​ទៅ​ក្នុង​អត្ថបទ​របស់អ្នក។ ដើម្បី​ដាក់​ទៅ​ក្នុង​អត្ថបទ សូម​ប្រើ​កូដ​ដូច​ខាង​ក្រោម៖

{{Listen
 | filename = ឈ្មោះ​ឯកសារ
 | title = ចំណង​ជើង
 | format = ប្រភេទ​ឯកសារ
}}

ឧទាហរណ៍

{{Listen
 | filename = Linus-pronounces-linux.ogg
 | title = How Linus Torvalds pronounces Linux
 | format = [[Ogg]]
}}

(ស្គាល់​តែ​ប្រភេទ​ឯកសារ​សម្លេង​មួយ​ចំនួន​ប៉ុណ្ណោះ ដូច​ជា៖ ogg)

បញ្ចេញមតិ

Filed under ទំព័រគំរូថ្មី / New Template

វិគី​ជួប​ជុំ ភ្នំពេញ លើក​ទី៣ / Third WikiMeetUp Phnom Penh

កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១១ កិច្ច​ជួប​ជុំ​ដែល​បង្កើត​ដោយ​សហគមន៍​វិគីភីឌា​ភាសា​ខ្មែរ បាន​ធ្វើ​ឡើង​នៅ​ឯ HackerSpace ហើយ​ទទួល​បាន​ភាព​ជោគ​ជ័យ​យ៉ាង​ល្អ។ ហើយ​រាល់​កិច្ច​ជួប​ជុំ ត្រូវ​ធ្វើ​ឡើង​រៀង​រាល់​ចុង​ខែ និង​ចំ​ថ្ងៃ​ចុង​សប្ដាហ៍​ផង​ដែរ ដើម្បី​ឲ្យ​បង​ប្អូន​ដែល​ជាប់​រវល់​ការ​ងារ​នៅ​ថ្ងៃ ចន្ទ ដល់ សៅរ៍ អាច​ចូលរួម​បាន។

នៅ​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១១ នេះ​ជំនួប​លើក​ទី៣ នឹង​ត្រូវ​ធ្វើ​ឡើង ដោយ​លើក​យក​ប្រធាន​បទ​ល្អៗ​មក​ធ្វើ​ការ​បង្ហាញ។

ប្រធាន​បទ៖

  • រៀប​រាប់​ពី​ប្រវត្តិ​ត្រួសៗ​របស់​វិគីភីឌា​ខ្មែរ
  • អំពី​របៀប​ប្រើ​ប្រាស់ ឧបករណ៍​សរសេរ​អត្ថបទ
  • រៀប​ចំ​ក្រុម​សរសេរ​អត្ថបទ​តាម​ផ្នែក
  • ការប្រកាសអំពីការជ្រើសរើស​រក​រូប​តំណាង​ថ្មី
  • ស្វែង​រក​អ្នក​ស្ម័គ្រ​ចិត្ត ក្នុង​ការ​ចូលរួម​ជួយ សហគមន៍​វិគី​ខ្មែរ
  • មតិ​កែ​លម្អ​នានា

ពេល​វេលា៖ ២:០០​ថ្ងៃ​ត្រង់ ដល់ ៥ល្ងាច

កន្លែង​ចុះ​ឈ្មោះ៖ https://spreadsheets.google.com/spreadsheet/viewform?formkey=dExlSVVRalNqdlBpNGlzNDZvUXVXUUE6MQ

ទំព័រ​ព្រឹត្តិការណ៍​លើ Facebook៖ http://www.facebook.com/event.php?eid=153096294756135

ទី​កន្លែង៖ សាកលវិទ្យាល័យ ហ្សាម៉ាន់, ផ្លូវ​លេខ 315 No: 8, សង្កាត់​បឹងកក់១, ខណ្ឌ​ទួល​គោក, រាជ​ធានី​ភ្នំពេញ [ផែនទី៖http://zamanuniversity.com/node/15 ]

តម្រូវ​ការ​ក្នុង​ការ​ចូលរួម៖ បើ​អាច សូម​យក​លេបថប​ទៅ​ម្នាក់​១​គ្រឿង ដើម្បី​អនុវត្ត​ការ​សរសេរ​អត្ថបទ​ថ្មី។

3 មតិ

Filed under វិគីជួបជុំ / WikiMeetup