Author Archives: k4kgroup

About k4kgroup

Khmer for Khmer GROUP (K4K GROUP) is a voluntary non-profit youth group which aims to support Most At Risk Children Group by encouraging, supporting and promoting the need for equality education. The K4K group consists of volunteers who work together to provide clear vision Education by Choice not by Chance in Cambodia.

ចូលរួមតាមក្រុមជំនាញ

សួស្ដីបងប្អូនទាំងអស់ជាទីមេត្រី ក្រោយពីបានប្រារព្វពិធីជួបជុំវិគីលើកទី៣ យើងមានគំរោងចង់បង្កើតជាក្រុមជំនាញ គ្រប់ផ្នែកទាំងអស់ដូចជា ព័ត៌មានវិទ្យា វិទ្យាសាស្ដ្រទូទៅ (គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា…) ប្រវត្តិសាស្រ្ដ ភូមិសាស្រ្ដ (ភ្នំ ទន្លេ វត្ត សាលា ផ្សារ ខេត្ត….) សិល្បៈ សាសនា នយោបាយ សេដ្ឋកិច្ច វិស្វកម្ម និង ជំនាញដទៃទៀតជាច្រើនទៅតាមជំនាញនិងចំនង់ចំណូលចិត្តរបស់បងប្អូនទាំងអស់ ដើម្បីលើកតំកើនភាសាខ្មែរ ព្រមទាំងបង្កើននូវអត្ថបទទាក់ទង់នឹងជំនាញទាំងអស់។ សហគមន៍វិគីភីឌាភាសាខ្មែរក៏ត្រូវការ សមាជិកសកម្ម មកជួយការងារយើង ព្រមទាំងអ្នកស្ម័គ្រចិត្តបកប្រែឯកសារអត្ថបទបរទេសទៅជាភាសាខ្មែរ ព្រមទាំងការងារជាច្រើនទៀត។ ប្រសិនបើបងប្អូនមានបំណងចង់ចែករំលែកពេលវេលាចូលរួមជាមួយក្រុមយើង សូមបំពេញឈ្មោះនៅតំណភ្ជាប់ខាងក្រោមនេះ

https://spreadsheets.google.com/spreadsheet/viewform?pli=1&hl=en_US&formkey=dE4wdEpHRDJhYjlyUXJDX0RJY2RBdEE6MQ#gid=0

ហើយប្រសិនបើមានចម្ងល់អ្វីអាចទាក់ទងមកកាន់ khmer.wikipedia@gmail.com។

សហគមន៍ខ្មែរវិគីភីឌាសូមថ្លែងអំណរគុណនូវរាល់ការចូលរួមរបស់បងប្អូន ទាំងអស់ដោយក្ដីរីករាយ។

បញ្ចេញមតិ

Filed under Uncategorized

វិគីជួបជុំលើកទី៣

វិគីជួបជុំលើកទី៣នៅសកលវិទ្យាល័យហ្សាម៉ាន់អន្តរជាតិ

 

លោកអ្នកអានប្រហែលជាបានជ្រាបអំពីគេហទំព័រ Wikipedia ខ្លះៗហើយតែមិនទាន់បានស៊ីជំរៅ។ ក្នុងអត្ថបទនេះលោកអ្នកនឹងកាន់តែយល់ដឹងលំអិតថាអ្វីទៅ Wikipedia? ប្រទេសខ្មែរយើងក៏បានទទួលយកគំរោងនេះមកអនុវត្តន៍ក្នុងស្រុកដែរ គឺវិគីភីឌាភាសាខ្មែរ។ Wikipedia មកពីភាសាហាវ៉ៃ Wiki ប្រែថា(លឿន)ផ្សំនឹងពាក្យ Encyclopedia (សព្វវចនាធិប្បាយ) ដែលយើងបកជាភាសាខ្មែរថាសព្វវចនាធិប្បាយសេរី។ វិគីភីឌាមានកំណើតនៅឆ្នាំ២០០១ដោយលោក Jimmy Wales ហើយបានរីកដុះដាលទៅគ្រប់ប្រទេស និង គ្រប់ភាសា។ នៅឆ្នាំ២០០៥ វិគីភីឌាក៏បានបង្កើតគំរោងអោយប្រទេសខ្មែរផងដែរដែលគ្រប់គ្រងដោយអ្នកប្រើប្រាស់ម្នាក់ មានអត្តសញ្ញាណសំគាល់ Jose77ក្នុងគេហទំព័រវិគីភីឌាភាសាខ្មែរ តែទំព័រទាំងអស់សុទ្ធតែជាភាសាអង់គ្លេស រហូតដល់ឆ្នាំ២០០៦ទើបមានអ្នកប្រើប្រាស់ជនជាតិខ្មែរបានជួយធ្វើការ បកប្រែអោយទៅជាភាសាខ្មែរ ដែលក្នុងនោះមានសមាជិកម្នាក់គឺលោក អ៊ំវ័ណថារិទ្ធដែលសព្វថ្ងៃជាអភិបាលគ្រប់គ្រងគេហទំព័រវិគីភីឌាភាសាខ្មែរ។

 

គោលបំណងដែលយើងចង់អោយមានគំរោងនេះនៅប្រទេសខ្មែរគឺយើងយល់ថា គេហទំព័រនេះនឹងផ្ដល់ជាប្រយោជន៍យ៉ាងទូលំទូលាយដល់ពលរដ្ឋខ្មែរទាំងមូល មិនថានៅក្នុងស្រុកឬក្រៅស្រុក។ វិគីភីឌាជាសព្វវចនាធិប្បាយសេរី មានន័យថាជាកន្លែងប្រមូលផ្ដុំនូវចំណេះដឹងគ្រប់ជំនាញ គ្រប់ផ្នែកដែលមនុស្សគ្រប់រូបមិនថានៅទីកន្លែងណា អាយុប៉ុន្មានសុទ្ធតែអាចទទួលបានចំណេះ ដែលវិគីភីឌាបានផ្ដល់អោយ ឬក៏អាចចូលរួមចែករំលែកចំណេះដឹងដែលខ្លួនមាន ទៅអោយអ្នកដទៃបានដោយសេរី។ អ្វីដែលសំខាន់ជាងនេះទៅទៀតគឺយើងចង់បណ្ដុះ អោយបានអត្ថបទជាភាសាជាតិយើង នៅលើប្រព័ន្ធអ៊ីនធឺណែតកាន់តែច្រើនឡើងៗ ដើម្បីបំពេញតម្រូវការរបស់បងប្អូនខ្មែរដែលមិនសូវមានចំណេះផ្នែកភាសាបរទេស ម្យ៉ាងជួយលើកដំកើនវិស័យអក្សរសាស្រ្ដជាតិអោយរីកចំរើន អោយមានមុខមាត់លើឆាកអន្ដរជាតិ។​ បន្ថែមពីលើនេះទៀតគឺជុំរុញអោយមានការប្រើប្រាស់ខ្មែរយូនីកូដអោយកាន់តែទូលំទូលាយ ដែលជាកូដរបស់ខ្មែរយើងដែលមានលក្ខណៈស្ដង់ដាអន្ដរជាតិ ដែលកាលពីមុនយើងប្រើប្រាស់ ពុម្ពអក្សរលីមូនដែលយកកូដ (ASCII) មកប្រើបណ្ដោះអាសន្ន។ សព្វថ្ងៃយើងមានយូនីកូដខ្មែរហើយ យើងគួរលើកតំកើងអក្សរសាស្រ្ដយើង និងអត្ថបទយើងអោយបានទូលំទូលាយដោយជៀសវាងយកពាក្យឡាតាំង មកវាយជាភាសាខ្មែរប្រសិនបើអាចជៀសរួច។

ការប្រជុំលើកទី១ យើងមានអ្នកចូលរួម៣នាក់ តែយើងសង្ឃឹមយ៉ាងមុតមាំនូវអ្វីដែលយើងបានធ្វើនេះ នឹងផ្ដល់ផលប្រយោជន៍ជាសាធារណៈជូនប្រជាជាតិទាំងមូល ទោះបីការងារនេះមិនបានផ្ដល់ប្រាក់កំរៃ ដល់យើងយ៉ាងណាក៏ដោយ។ ការតាំងចិត្តរបស់យើងបានផ្ដល់ជាលទ្ធផលយ៉ាងគាប់ចិត្តមកវិញ ការប្រជុំលើកទី២មានអ្នកចូលរួម១៦នាក់ និងការប្រជុំលើកទី៣ ដែលធ្វើឡើងនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១១ នៅសកលវិទ្យាល័យហ្សាម៉ាន់កន្លងទៅនេះ មានអ្នកចូលរួមជាង៦០នាក់។ វិគីភីឌាភាសាខ្មែរមានការប្រជុំជាអចិន្ត្រៃ គឺរៀងរាល់ថ្ងៃអាទិត្យនៃសប្ដាហ៍ទីបួនរាល់ខែ។

 

ជាចុងបញ្ចប់ក្រុមការងារវិគីភីឌាភាសាខ្មែរសូមអំពាវនាវដល់បងប្អូន សិស្ស និស្សិត អស់លោក លោកស្រីអ្នកនាង កញ្ញា ដែលមានបំណងចង់លើកស្ទួយភាសាជាតិ ចង់បង្កើនអត្ថបទជាភាសាជាតិអោយបានច្រើនសំរាប់មនុស្សជំនាន់ក្រោយ យើងលើកតំកើងការប្រើប្រាស់ខ្មែរយូនីកូដអោយបានកាន់តែទូលំទូលាយ។ សហគមន៍វិគីភីឌារីករាយជានិច្ច នៅការចូលរួមរបស់ បងប្អូនគ្រប់ជំនាញទាំងអស់។ សូមប្រសិទ្ធិពរជ័យសិរីសួស្ដីចូរកើតមានដល់បងប្អូន លោក លោកស្រី អ្នកនាងកញ្ញា និង ក្រុមគ្រួសារកុំបីឃ្លាងឃ្លាតឡើយ។

 

សហគមន៍វិគីភីឌាភាសាខ្មែរ

Website: http://km.wikipedia.org

Email: khmer.wikipedia@gmail.com

Facebook: http://www.facebook.com/kmwp.fb

Blog: https://khmerwikipedia.wordpress.com/

 

 

បញ្ចេញមតិ

Filed under វិគីជួបជុំ / WikiMeetup