វិគីជួបជុំលើកទី៣

វិគីជួបជុំលើកទី៣នៅសកលវិទ្យាល័យហ្សាម៉ាន់អន្តរជាតិ

 

លោកអ្នកអានប្រហែលជាបានជ្រាបអំពីគេហទំព័រ Wikipedia ខ្លះៗហើយតែមិនទាន់បានស៊ីជំរៅ។ ក្នុងអត្ថបទនេះលោកអ្នកនឹងកាន់តែយល់ដឹងលំអិតថាអ្វីទៅ Wikipedia? ប្រទេសខ្មែរយើងក៏បានទទួលយកគំរោងនេះមកអនុវត្តន៍ក្នុងស្រុកដែរ គឺវិគីភីឌាភាសាខ្មែរ។ Wikipedia មកពីភាសាហាវ៉ៃ Wiki ប្រែថា(លឿន)ផ្សំនឹងពាក្យ Encyclopedia (សព្វវចនាធិប្បាយ) ដែលយើងបកជាភាសាខ្មែរថាសព្វវចនាធិប្បាយសេរី។ វិគីភីឌាមានកំណើតនៅឆ្នាំ២០០១ដោយលោក Jimmy Wales ហើយបានរីកដុះដាលទៅគ្រប់ប្រទេស និង គ្រប់ភាសា។ នៅឆ្នាំ២០០៥ វិគីភីឌាក៏បានបង្កើតគំរោងអោយប្រទេសខ្មែរផងដែរដែលគ្រប់គ្រងដោយអ្នកប្រើប្រាស់ម្នាក់ មានអត្តសញ្ញាណសំគាល់ Jose77ក្នុងគេហទំព័រវិគីភីឌាភាសាខ្មែរ តែទំព័រទាំងអស់សុទ្ធតែជាភាសាអង់គ្លេស រហូតដល់ឆ្នាំ២០០៦ទើបមានអ្នកប្រើប្រាស់ជនជាតិខ្មែរបានជួយធ្វើការ បកប្រែអោយទៅជាភាសាខ្មែរ ដែលក្នុងនោះមានសមាជិកម្នាក់គឺលោក អ៊ំវ័ណថារិទ្ធដែលសព្វថ្ងៃជាអភិបាលគ្រប់គ្រងគេហទំព័រវិគីភីឌាភាសាខ្មែរ។

 

គោលបំណងដែលយើងចង់អោយមានគំរោងនេះនៅប្រទេសខ្មែរគឺយើងយល់ថា គេហទំព័រនេះនឹងផ្ដល់ជាប្រយោជន៍យ៉ាងទូលំទូលាយដល់ពលរដ្ឋខ្មែរទាំងមូល មិនថានៅក្នុងស្រុកឬក្រៅស្រុក។ វិគីភីឌាជាសព្វវចនាធិប្បាយសេរី មានន័យថាជាកន្លែងប្រមូលផ្ដុំនូវចំណេះដឹងគ្រប់ជំនាញ គ្រប់ផ្នែកដែលមនុស្សគ្រប់រូបមិនថានៅទីកន្លែងណា អាយុប៉ុន្មានសុទ្ធតែអាចទទួលបានចំណេះ ដែលវិគីភីឌាបានផ្ដល់អោយ ឬក៏អាចចូលរួមចែករំលែកចំណេះដឹងដែលខ្លួនមាន ទៅអោយអ្នកដទៃបានដោយសេរី។ អ្វីដែលសំខាន់ជាងនេះទៅទៀតគឺយើងចង់បណ្ដុះ អោយបានអត្ថបទជាភាសាជាតិយើង នៅលើប្រព័ន្ធអ៊ីនធឺណែតកាន់តែច្រើនឡើងៗ ដើម្បីបំពេញតម្រូវការរបស់បងប្អូនខ្មែរដែលមិនសូវមានចំណេះផ្នែកភាសាបរទេស ម្យ៉ាងជួយលើកដំកើនវិស័យអក្សរសាស្រ្ដជាតិអោយរីកចំរើន អោយមានមុខមាត់លើឆាកអន្ដរជាតិ។​ បន្ថែមពីលើនេះទៀតគឺជុំរុញអោយមានការប្រើប្រាស់ខ្មែរយូនីកូដអោយកាន់តែទូលំទូលាយ ដែលជាកូដរបស់ខ្មែរយើងដែលមានលក្ខណៈស្ដង់ដាអន្ដរជាតិ ដែលកាលពីមុនយើងប្រើប្រាស់ ពុម្ពអក្សរលីមូនដែលយកកូដ (ASCII) មកប្រើបណ្ដោះអាសន្ន។ សព្វថ្ងៃយើងមានយូនីកូដខ្មែរហើយ យើងគួរលើកតំកើងអក្សរសាស្រ្ដយើង និងអត្ថបទយើងអោយបានទូលំទូលាយដោយជៀសវាងយកពាក្យឡាតាំង មកវាយជាភាសាខ្មែរប្រសិនបើអាចជៀសរួច។

ការប្រជុំលើកទី១ យើងមានអ្នកចូលរួម៣នាក់ តែយើងសង្ឃឹមយ៉ាងមុតមាំនូវអ្វីដែលយើងបានធ្វើនេះ នឹងផ្ដល់ផលប្រយោជន៍ជាសាធារណៈជូនប្រជាជាតិទាំងមូល ទោះបីការងារនេះមិនបានផ្ដល់ប្រាក់កំរៃ ដល់យើងយ៉ាងណាក៏ដោយ។ ការតាំងចិត្តរបស់យើងបានផ្ដល់ជាលទ្ធផលយ៉ាងគាប់ចិត្តមកវិញ ការប្រជុំលើកទី២មានអ្នកចូលរួម១៦នាក់ និងការប្រជុំលើកទី៣ ដែលធ្វើឡើងនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១១ នៅសកលវិទ្យាល័យហ្សាម៉ាន់កន្លងទៅនេះ មានអ្នកចូលរួមជាង៦០នាក់។ វិគីភីឌាភាសាខ្មែរមានការប្រជុំជាអចិន្ត្រៃ គឺរៀងរាល់ថ្ងៃអាទិត្យនៃសប្ដាហ៍ទីបួនរាល់ខែ។

 

ជាចុងបញ្ចប់ក្រុមការងារវិគីភីឌាភាសាខ្មែរសូមអំពាវនាវដល់បងប្អូន សិស្ស និស្សិត អស់លោក លោកស្រីអ្នកនាង កញ្ញា ដែលមានបំណងចង់លើកស្ទួយភាសាជាតិ ចង់បង្កើនអត្ថបទជាភាសាជាតិអោយបានច្រើនសំរាប់មនុស្សជំនាន់ក្រោយ យើងលើកតំកើងការប្រើប្រាស់ខ្មែរយូនីកូដអោយបានកាន់តែទូលំទូលាយ។ សហគមន៍វិគីភីឌារីករាយជានិច្ច នៅការចូលរួមរបស់ បងប្អូនគ្រប់ជំនាញទាំងអស់។ សូមប្រសិទ្ធិពរជ័យសិរីសួស្ដីចូរកើតមានដល់បងប្អូន លោក លោកស្រី អ្នកនាងកញ្ញា និង ក្រុមគ្រួសារកុំបីឃ្លាងឃ្លាតឡើយ។

 

សហគមន៍វិគីភីឌាភាសាខ្មែរ

Website: http://km.wikipedia.org

Email: khmer.wikipedia@gmail.com

Facebook: http://www.facebook.com/kmwp.fb

Blog: https://khmerwikipedia.wordpress.com/

 

 

បញ្ចេញមតិ

Filed under វិគីជួបជុំ / WikiMeetup

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s