#ក្នុងសារព័ត៌មាន៖ បទសម្ភាសន៍អំពីវិគីភីឌាភាសាខ្មែរ ជាមួយវិទ្យុអូស្ដ្រាលី និងវិបសាយ Sabay.com.kh #kmwp in #InThePress

អរុណសួស្ដីអ្នកទាំងអស់គ្នា!
ខ្ញុំទើបតែឈ្លាតដកឃ្លាបានបន្ដិតពីការសិក្សារបស់ខ្ញុំ ហើយឥឡូវនេះនឹងចែករំលែកនូវអត្ថបទសារព័ត៌មានមួយចំនួន ដែលបានចុះផ្សាយអំពីវិគីភីឌាភាសាខ្មែរយើង។
ខាងក្រោមនេះគឺ ជាការចុះផ្សាយថ្មីៗចុងក្រោយគេអំពីសកម្មភាពនៃសហគមន៍វិគីភីឌាភាសាខ្មែរ។

  • បទសម្ភាសន៍ ជាមួយវិទ្យុអូស្ដ្រាលី ក្នុងនាទីវិទ្យាសាស្រ្ដ ប្រចាំថ្ងៃព្រហស្បតិ៍ កាលពីថ្ងៃទី២៨ មេសា ២០១១, ២ថ្ងៃមុនជំនួប វិគីជួបជុំលើកទី២របស់យើង។

លោកអ្នកអាចស្ដាប់បទសម្ភាសន៍ នេះឡើងវិញ ដែលមាននៅផ្នែកទី១ នៃនាទីវិទ្យាសាស្រ្ដនេះ។

  • បទសម្ភាសន៍ ជាមួយវិបសាយ Sabay.com.kh  ដែលបានចេញផ្សាយជា ២អត្ថបទ – មួយនៅថ្ងៃទី៤ ឧសភា ២០១១ និងមួយទៀតនៅថ្ងៃទី៤ ខែឆ្នាំដដែល។

អត្ថបទទី១៖ Wikipedia ភាសាខ្មែរ​​មាន​សារប្រយោជន៍​អ្វីខ្លះ?

ជា​ការ​មោទនភាព​សម្រាប់​ប្រទេស​កម្ពុជា​ក្នុង​ការ​បង្កើត​គេហទំព័រ Wikipedia ជា​ភាសា​ខ្មែរ​ផ្ទាល់​ខ្លួន​ដើម្បី​ផ្ទុក​ប្រវត្តិ និង​មេរៀន​ជា​ច្រើន ​នៃ​ប្រទេស​កម្ពុជា​ទុក​ឱ្យ​កូន​ខ្មែរ​សិក្សា​បន្ថែម។ ក្នុង​នោះ​មាន​កូន​ខ្មែរ​មួយ​ចំនួន​មិន​ទាន់​ស្គាល់ និង​យល់​ច្បាស់​អំពី​គេហទំព័រ​មួយ​នេះ​នៅឡើយ។

ដោយ​បច្ចុប្បន្ន​ក្នុង​នាម​ជា​អ្នក​ទទួល​បន្ទុក​ដឹក​នាំ​ការងារ​គេហទំព័រ Wikipedia ភាសាខ្មែរ លោក សុខ គឹមហេង បានចូល​ខ្លួន​មក​ពន្យល់​អំពី​គេហទំព័រ​នេះ​ប្រាប់ Sabay ថា Wikipedia ភាសាខ្មែរ​​ផ្ទុក​ទិន្នន័យ​របស់​ប្រទេស​កម្ពុជា​ និយាយ​រួម​គឺ​ជា​ឃ្លាំង​សម្រាប់​ប្រមូល​ផ្ដុំ​ដូចជា ប្រវត្តិ, មេរៀន, ក្បួន​ច្បាប់​ផ្សេងៗ និង​អ្វី​ជា​ច្រើន​ទៀត​ទុក​សម្រាប់​ប្រជាជន​ខ្មែរ​គ្រប់​រូប​។

“Wikipedia ភាសាខ្មែរ​មាន​លក្ខណៈ​ស្រដៀង​ទៅ​នឹង​វចនានុក្រម​ដែរ គ្រាន់​តែ​វចនានុក្រម​បង្ហាញ​អត្ថន័យ​របស់​ពាក្យ ប៉ុន្តែ​សម្រាប់ Wikipedia វិញ​ប្រសិន​បើ​យើង​វាយ​អក្សរ​វា​នឹង​ចេញ​អត្ថបទ​ទាក់ទង​ទៅ​នឹង​ពាក្យ​នោះ​ ទាំងអស់”។

អត្ថបទទី២៖ Wikipedia ខ្មែរ​ឈរ​លេខ ១៥៩!

បើ​តាម​សម្ដី​របស់​ប្រធាន​ដឹក​នាំ​ក្រុម​ការងារ​គេហទំព័រ Wikipedia ខ្មែរ​លោក សុខ គឹមហេង​បាន​លើក​ឡើង​​ថា បច្ចុប្បន្ន​គេហទំព័រ Wikipedia ភាសាខ្មែរ​កំពុង​ឈរ​នៅ​លំដាប់​ថ្នាក់​លេខ ១៥៩ ក្នុង​ចំណោម Wikipedia ភាសា​ជា​ច្រើន​លើ​ពិភព​លោក ខណៈ​ភាសា​អង់គ្លេស​នៅ​ចំណាត់​ថ្នាក់​លេខ១។

ប្រធាន​ដឹក​នាំ​ក្រុម​ការងារ Wikipedia ជា​ភាសា​ខ្មែរ​រូប​នេះ​គូស​បញ្ជាក់​ថា ចំណាត់​ថ្នាក់​នេះ​អាច​ប្រែប្រួល​រៀងរាល់​ថ្ងៃ ព្រោះ​ថា​ប្រសិន​បើ​មាន Wikipedia ភាសា​ណា​មួយ​បញ្ចូល​អត្ថបទ​ច្រើន​ជាង​ នោះ​គេហទំព័រ​នោះ​នឹង​លោត​ចំណាត់​ថ្នាក់​ឡើង​ភ្លាម។

ក្រៅពីអត្ថបទសារព័ត៌មានខាងលើនេះ វិគីភីឌាភាសាខ្មែរយើងក៏ទទួលបានចំណាប់អារម្មណ៍ពីសហគមន៍ Blogger ខ្មែរយើង។

  • អត្ថបទមួយនេះគឺតាំងពីឆ្នាំ២០០៥ ពេលដែលវិគីភីឌាភាសាខ្មែរយើងទើបតែបង្កើត – Development of Cambodia Wikipedia ដោយលោក Tharum (ជាភាសាអង់គ្លេស) ។
  • ហើយនៅដើមខែមិនា ឆ្នាំ២០១១នេះ គាត់ក៏បានសរសេរអត្ថបទថ្មីមួយអំពីការអភិវឌ្ឍនៃវិគីភីឌាភាសាខ្មែរយើងក្នុងរយៈពេល៥-៦ឆ្នាំក្រោយពីការបង្កើតនៅដើមឆ្នាំ ២០០៥។ លោកអ្នកអាចអានអត្ថបទ Five Years and Counting for Khmer Wikis នេះបាន នៅប្លករបស់ VOAnews.com (ជាភាសាអង់គ្លេស) ។

សូមអរគុណ! និងរីករាយថ្ងៃអាទិត្យ ចុងសប្ដាហ៍!

មតិ​មួយ​

Filed under ក្នុងសារព័ត៌មាន / In The Press

One response to “#ក្នុងសារព័ត៌មាន៖ បទសម្ភាសន៍អំពីវិគីភីឌាភាសាខ្មែរ ជាមួយវិទ្យុអូស្ដ្រាលី និងវិបសាយ Sabay.com.kh #kmwp in #InThePress

  1. សប្បាយចុះផ្សាយអត្ថបទនេះមិនបានប្រាប់ខ្ញុំសោះ សូមកែសំរួលពាក្យខ្លះៗពីពាក្យប្រធានដឹកនាំក្រុម មកជាអ្នកស្មគ្រចិត្តទទួលបន្ទុកដឹកនាំក្រុម។ ម្យ៉ាងទៀតសប្បាយមិនបានបរិយាយអំពីអ្វីដែលខ្ញុំបានប្រាប់តាមទូរស័ព្ទនោះទេថា លំដាប់លេខមិនមែនជាគោលដៅរបស់វិគីភីឌាភាសាខ្មែរនោះទេ តើយើងចង់អោយលំដាប់លេខកើន ឬមួយក៏វិគីភីឌាខ្មែរស្ថិតក្នុងលំដាប់លេខ១ធ្វើអ្វី? អ្វីដែលសំខាន់គឺមានអត្ថបទល្អៗសំរាប់ខ្មែរស្រាវជ្រាវរៀនសូត្រ ពង្រឹងចំណេះដឹងរបស់ខ្លួន ព្រមទាំងមានបងប្អូនខ្មែរចូលរួមចែករំលែកនោះជាការល្អប្រសើរសំរាប់យើងទៅហើយ។ អត្ថបទខាងលើនេះហាក់ដូចជាផ្ដោតសំខាន់ទៅលើលំដាប់លេខរៀងជាធំ។ ខ្ញុំមិនគាំទ្រទេ។
    សូមអរគុណ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s